Today Internet

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៧

ខេត្តព្រះសីហនុ ៖ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ។
នាថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដោយមានការចូលរួមពី​ ថ្នាក់ដឹកនាំក្រសួង​ សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តមអភិបាល​ខេត្ត​ គណៈអភិបាលខេត្ត​ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ និងអាជ្ញាធរមូលដ្ឋាន សរុបប្រមាណជាង ១៣០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ និងការតម្រង់ទិសសំខាន់ៗ ដោយផ្សារភ្ជាប់ការអនុវត្តការងារ លើសមរភូមិការងារ របស់ក្រសួង​ និងទស្សនវិស័យ «ទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ» ក្នុងគោលបំណងលើកកម្ពស់គុណភាព​ នៃការរស់នៅប្រចាំថ្ងៃ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង