Today Internet

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨,៩៦៦ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅ ០៨ភូមិ ស្រុកស្ទោង​

ខេត្តកំពង់ធំ ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨,៩៦៦ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅ ០៨ភូមិ ស្រុកស្ទោង​ ។
នាថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៦ ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយាដីខេត្តកំពង់ធំរួមទាំងរដ្ឋបាលស្រុកស្ទោង បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៨,៩៦៦ បណ្ណ ជូនប្រជាពលរដ្ឋនៅ ០៨ភូមិ ក្នុងឃុំចំណាក្រោម ឃុំសំព្រោជ និងឃុំម្សាក្រង ស្រុកស្ទោង។ ពិធីនេះធ្វើឡើងនៅវត្តស្វាយអៀ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង