ព្រឺសម្បុរខ្លាំង ដូចកំពុងនៅសម័យអង្គរ មហាព្រឹត្តិការណ៍ “ភិមានអាកាស Boostrong គុនខ្មែរ” លើទឹកដីដើមកំណើតគុនខ្មែរ បានបង្កើតទស្សនីយភាពដ៏អស្ចារ្យ រហូតអ្នករៀបចំការប្រកួតគុនខ្មែរទៅក្រៅប្រទេស ក៏សរសើរមិនដាច់ពីមាត់ដែរ។
នេះហើយជាមោទនភាពកូនខ្មែរ ប៊ូសស្រ្តងបានចូលរួមលើកស្ទួយក្បាច់គុនខ្មែរផ្សារភ្ជាប់សម្រស់តំបន់ទេសចរណ៍ខ្មែរ ផ្សព្វផ្សាយឱ្យល្បីលេចធ្លោដល់ទៅ 200ប្រទេស ឱ្យស្គាល់របស់ពិតនៃម្ចាស់ដើមក្បាច់គុនខ្មែរ បើប្រទេសជិតខាងឃើញមិនដឹងឈឺចិត្តខ្លាំងប៉ុនណាទេ។
គួរឱ្យដឹងដែរថា មហាព្រឹត្តិការណ៍ “ភិមានអាកាស Boostrong គុនខ្មែរ” នេះ ប៊ូសស្រ្តងសហការរៀបចំជាមួយទូរទស្សន៍ Town ធ្វើឱ្យមហាព្រឹត្តិការណ៍នេះអស្ចារ្យខ្លាំងពុំធ្លាប់មាននៅសៀមរាប រហូតភ្ញៀវជាតិ-អន្តរជាតិលាន់មាត់សរសើរ និងមានមោទនភាពគ្រប់ៗគ្នា សូម្បីអ្នកសម្របសម្រួលរៀបចំការប្រកួតគុនខ្មែរទៅក្រៅប្រទេស លោក Samnob Kun Khmer ក៏ផុសសរសើរ និងចង់មានព្រឹត្តិការណ៍បែបនេះឱ្យញឹកញាប់ទៀតផង។
គាំទ្រប៊ូសស្រ្តង ពិតជាមិនខកបំណងទេ ព្រោះប៊ូសស្រ្តងតែងតែជួយប្រជាជនខ្មែរគ្រប់កាលៈទេសៈទាំងអស់ រហូតដាក់រូបសញ្ញា ក្ដីស្រលាញ់ប្រជាជនខ្មែរ លើកំប៉ុងថ្មីផ្ទាល់តែម្ដង គឺផ្ដល់ក្ដីសង្ឃឹម និងក្ដីស្រលាញ់គ្រប់ៗគ្នា។ ប៊ូសស្រ្តងជួយគុនខ្មែរ ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង! សម្រួលផ្សាយដោយ ទៀង បុណ្ណរី


