Today Internet

កំប៉ុងថ្មីប៊ូសស្រ្តង មិនមែនគ្រាន់តែថ្មី តែមានន័យដិតជ្រៅសម្រាប់ខ្មែរ

រង្វាន់អាចនឹងបិទនាពេលខាងមុខ ប៉ុន្តែបេះដូងប៊ូសស្រ្តង ចូលរួមជួយសង្គមជាតិខ្មែរនៅតែបន្ត។ ប៊ូសស្រ្តង ប្រកាសចេញកំប៉ុងថ្មី ដោយជំនួសពីការដាក់ “រង្វាន់” លើកំប៉ុង មកដាក់ “Power of Hope, Power of Love” ដែលតំណាងឱ្យ “ក្ដីសង្ឃឹម និងក្ដីស្រឡាញ់” ដែលប៊ូសស្រ្តងចង់ចែករំលែកជូនប្រជាជនខ្មែរ។

ជាមួយគ្នានេះ ប៊ូសស្រ្តង នៅតែបន្តទទួលខុសត្រូវរាល់ការប្ដូររង្វាន់ពីកំប៉ុងចាស់ជូនអតិថិជនទាំងអស់ មុនថ្ងៃបិទរង្វាន់ជាផ្លូវការ ស្របតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល។

កន្លងមក ប៊ូសស្រ្តងបានជួយសង្គមជាតិខ្មែរ តាមរយៈសកម្មភាពជាច្រើន ដូចជាចូលរួមចំណែកជួយគ្រួសារវីៈកងទ័ព និងកងទ័ពផ្ទាល់ ជួយបងប្អូននៅភូមិរង់ចាំ ជួយវិស័យកីឡារ ការលើកស្ទួយវិស័យអប់រំ ការលើកតម្កើងស្រ្តីខ្មែរ និងកម្មវិធីមនុស្សធម៍ជាច្រើនផ្សេងទៀតដែលរាប់មិនអស់។

ប៊ូសស្រ្តង ស្រលាញ់ខ្មែរ! ប៊ូសស្រ្តង ជួយសង្គមជាតិខ្មែរ!  ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ!  សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង