ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាងក្រុមហ៊ុន RHINO Solutions Co., Ltd និងវិទ្យាស្ថានសាន់រ៉ាយស៍
ក្រុមហ៊ុន RHINO Solutions Co., Ltd ត្រូវបានទទួលស្គាល់ថាជាអ្នកផ្តល់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងសមាហរណកម្មប្រព័ន្ធព័ត៌មានវិទ្យាឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនមួយបង្កើតឡើងដោយសា្នដៃកូនខ្មែរចាប់តាំងពីឆ្នាំ ២០២២ មកម្លេះ។
កាលពីពេលថ្មីៗនេះក្រុមហ៊ុន RHINO Solutions Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយវិទ្យាស្ថានសាន់រ៉ាយស៍ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសមាហរណកម្មប្រព័ន្ធព័ត៌មានវិទ្យា និងការលើកកម្ពស់ជំនាញរបស់បុគ្គលិក ជាពិសេសក្នុងវិស័យឌីជីថលរួមជាមួយការផ្តល់ឱកាសការងារចុះកម្មសិក្សាសម្រាប់សិក្ខាកាម បន្តគាំទ្រនិងសហការណ៍រួមគ្នាក្នុងរៀបចំព្រឹត្តិការណ៍ផ្សេងៗ។
ក្រុមហ៊ុន RHINO Solutions Co., Ltd ផ្ដោតសំខាន់ទៅលើសេវាកម្មជាច្រើនដូចជា Cloud Infrastructure , System Monitoring & Automation, Cybersecurity Protection, Fiber Optic / Network Connectivity, Managed Service & Quality Assurance, IT Consulting & Support។
អតិថិជនគោលដៅរបស់ក្រុមហ៊ុន RHINO Solutions Co., Ltd រួមមានអ្នកផ្តល់សេវាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនអ៊ីនធឺណិត និងអាជីវកម្មសហគ្រាស ដូចជាស្ថាប័នហិរញ្ញវត្ថុ រោងចក្រខ្នាតធំ និងក្រុមអចលនទ្រព្យពាណិជ្ជកម្ម ដែលត្រូវការដំណោះស្រាយគួរឱ្យទុកចិត្ត មានគុណភាពខ្ពស់ និងងាយស្រួលក្នុងការពង្រីកនាថ្ងៃអនាគត។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 081 357 789 ឬតាមរយៈ Facebook Messenger “Rhino Solutions” និង Telegram https://t.me/rhinosolutionsឬគេហរទំព័រ https://rhinosolutions.com.kh/ ។ សម្រួលផ្សាយដោយ ទៀង បុណ្ណរី


