គ្រឹះស្ថាន ទន្លេ ហ្វាយនែន ក្រុមហ៊ុន អ អិម អេ ខេមបូឌា និង ក្រុមហ៊ុន ស៊ីអិមជី ប្រាយម៍ ម៉ាស៊ីនើរី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបើកទ្វារទៅកាន់ឱកាសហិរញ្ញប្បទានថ្មីសម្រាប់កសិករ និងអាជីវកម្មកសិកម្មនៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ – គ្រឹះស្ថាន ទន្លេ ហ្វាយនែន ម.ក ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ការក្នុងការផ្តល់សេវាភតិសន្យាហិរញ្ញវត្ថុលើបរិក្ខារកសិកម្ម ក្នុងគោលបំណងពង្រីកជម្រើសហិរញ្ញប្បទាន និងជួយនិង ក្រុមហ៊ុន ស៊ីអិមជី ប្រាយម៍ ម៉ាស៊ីនើរី ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិសម្រួលដល់កសិករ និងអាជីវកម្មក្នុងវិស័យកសិកម្ម ទទួលបានឧបករណ៍កសិកម្មដែលសមស្របនឹងតម្រូវការរបស់អតិថិជន។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើការរួមបញ្ចូលគ្នានូវជំនាញ បទពិសោធន៍ និងសមត្ថភាពអាជីវកម្មរបស់ភាគីទាំងបី ក្នុងការផ្តល់ជូនអតិថិជននូវជម្រើសកាន់តែងាយស្រួល និងមានប្រសិទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានលើឧបករណ៍កសិកម្មថ្មី។
សម្រាប់កសិករ និងអាជីវកម្មកសិកម្ម ការទទួលបានឧបករណ៍កសិកម្មទំនើប និងសមស្រប អាចជួយបង្កើនផលិតភាព ពង្រីកប្រតិបត្តិការ និងពង្រឹងសមត្ថភាពអាជីវកម្ម។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អតិថិជនដែលមានតម្រូវការបរិក្ខារកសិកម្មពី ក្រុមហ៊ុន ស៊ីអិមជី ប្រាយម៍ ម៉ាស៊ីនើរី អាចធ្វើការស្នើសុំសេវាភតិសន្យាហិរញ្ញវត្ថុពី គ្រឹះស្ថាន ទន្លេ ហ្វាយនែន ស្របតាមលក្ខខណ្ឌ និងនីតិវិធីវាយតម្លៃ និងការអនុម័តពីគ្រឹះស្ថានទន្លេ ហ្វាយនែន ។ ដំណោះស្រាយនេះផ្តល់ជាជម្រើសបន្ថែមសម្រាប់អតិថិជន ដើម្បីគាំទ្រដល់ការវិនិយោគលើឧបករណ៍កសិកម្ម ធ្វើឱ្យអតិថិជនអាចរៀបចំ និងគ្រប់គ្រងលំហូរសាច់ប្រាក់បានងាយស្រួលស្របតាមលក្ខខណ្ឌនៃកិច្ចសន្យា។
កិច្ចសហការនេះក៏ជាជំហានដ៏សំខាន់មួយបន្ថែមទៀតក្នុងយុទ្ធសាស្ត្ររបស់គ្រឹះស្ថាន ទន្លេ ហ្វាននែន ដើម្បីពង្រីកការផ្តល់ហិរញ្ញប្បទានសម្រាប់ចលនវត្ថុដែលរួមចំណែកដល់ការបង្កើនផលិតភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជិត ២០ឆ្នាំ ក្នុងវិស័យភតិសន្យាហិរញ្ញវត្ថុលើចលនវត្ថុ គ្រឹះស្ថាន ទន្លេ ហ្វាយនែន មានជំនាញក្នុងការផ្តល់សេវាហិរញ្ញវត្ថុសម្រាប់ប្រភេទចលនវត្ថុ រួមមាន រថយន្ត គ្រឿងចក្រធុនធ្ងន់ គ្រឿងយន្តកសិកម្ម និងឧបករណ៍ផ្សេងៗ ដូចជា ឧបករណ៍លើកដាក់ទំនិញ ជាដើម។ គ្រឹះស្ថានផ្តោតលើការផ្តល់ដំណោះស្រាយហិរញ្ញប្បទានដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងគាំទ្រដល់ការទទួលបានឧបករណ៍សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់សកម្មភាពបង្កើតប្រាក់ចំណូលរបស់អតិថិជន។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លោកស្រី ប្រាក់ ឆៃកល្យាណ នាយិកាប្រតិបត្តិផ្នែកពាណិជ្ជកម្ម នៃគ្រឹះស្ថាន ទន្លេ ហ្វាយនែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុន អ អិម អេ ខេមបូឌា និង ក្រុមហ៊ុន ស៊ីអិមជី ប្រាយម៍ ម៉ាស៊ីនើរី ចំពោះការជឿទុកចិត្ត និងការគាំទ្រក្នុងការបង្កើតភាពជាដៃគូនេះ។
លោកស្រីបានមានប្រសាសន៍ថា “ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងភាគីទាំងបី។ យើងជឿជាក់ថាកិច្ចសហការនេះ នឹងផ្តល់ជម្រើសហិរញ្ញប្បទានកាន់តែងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់អតិថិជន ចនឌារ ដែលមានបំណងវិនិយោគលើឧបករណ៍កសិកម្ម”។
លោកស្រី កល្យាណ បានបញ្ជាក់បន្ថែមទៀតថា គ្រឹះស្ថាន ទន្លេ ហ្វាយនែន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា និង ក្រុមហ៊ុន ស៊ីអិមជី ប្រាយម៍ ម៉ាស៊ីនើរី ដើម្បីធានាឱ្យការផ្តល់សេវាហិរញ្ញប្បទានដល់អតិថិជនប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ភាពឆាប់រហ័ស និងភាពបត់បែន ស្របតាមគោលការណ៍ និងស្តង់ដារសេវាកម្មរបស់គ្រឹះស្ថាន។ គ្រឹះស្ថានក៏នឹងបន្តផ្តោតលើការកសាងភាពជាដៃគូដែលមានភាពរឹងមាំ ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ លោក ឌី ចាន់លាភម៉េង ម្ចាស់ក្រុមហ៊ុន ស៊ីអិមជី ប្រាយម៍ ម៉ាស៊ីនើរី បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការនេះ និងបានបញ្ជាក់ថា ការរួមបញ្ចូលគ្នានូវចំណេះដឹង បទពិសោធន៍ និងធនធានរបស់ភាគីទាំងបី នឹងជួយបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងបង្កើតឱកាសថ្មីៗសម្រាប់អតិថិជន។ លោកក៏បានសម្តែងការរំពឹងទុកថា កិច្ចសហការនេះនឹងជួយពង្រឹងទំនាក់ទំនងអាជីវកម្មរវាងភាគីទាំងបី ព្រមទាំងបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍឱកាសអាជីវកម្មថ្មីៗនាពេលអនាគត។
លោក មុំ សុវណ្ណារ៉ា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម ក៏បានអបអរសាទរចំពោះការចាប់ផ្ដើមកិច្ចសហការរវាង គ្រឹះស្ថាន ទន្លេ ហ្វាយនែន និងក្រុមហ៊ុន ស៊ីអិមជី ប្រាយម៍ ម៉ាស៊ីនើរី ហើយបានប្ដេជ្ញាចូលរួមគាំទ្រ និងជំរុញកិច្ចសហការនេះឱ្យទទួលបានជោគជ័យប្រកបដោយចីរភាព។
ដោយឈរលើការប្តេជ្ញារួមនេះ ភាគីទាំងបីនឹងបន្តសហការគ្នាក្នុងការអនុវត្ត លើកម្មវិធីសេវាភតិសន្យាហិរញ្ញវត្ថុលើបរិក្ខារកសិកម្ម និងពង្រឹងការតភ្ជាប់រវាងការផ្គត់ផ្គង់ឧបករណ៍កសិកម្ម និងដំណោះស្រាយហិរញ្ញប្បទាន។ កិច្ចសហការនេះនឹងផ្តល់ជម្រើសកាន់តែប្រសើរឡើងជូនដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទានទៅលើឧបករណ៍កសិកម្មដែលចាំបាច់សម្រាប់ពង្រឹងប្រតិបត្តិការ និងបង្កើនសមត្ថភាពអាជីវកម្ម ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយចីរភាព។
សម្រាប់ព័ត៌មានបន្ថែមអំពី គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ទន្លេ ហ្វាននែន ម.ក សូមចូលទៅកាន់គេហទំព័រ៖https://tonlefinance.com.kh/kh/
Tonle Finance, RMA Cambodia, and CMG Prime Machinery Signed an MOU to Unlock New Financing Opportunities for Farmers and Agricultural Businesses in Cambodia
Phnom Penh, 31 August 2026 – Tonle Finance Plc., RMA Cambodia (Cambodia) Plc., and CMG Prime Machinery Co., Ltd. have signed a Memorandum of Understanding (MOU) to cooperate under the Agriculture Equipment Lease Financing Service Program, providing financial leasing solutions to eligible customers purchasing new agricultural equipment from CMG Prime Machinery.
The partnership is built upon the combined expertise, experience, and business capabilities of all three parties, providing customers with a more accessible and coordinated way to finance new agricultural equipment.
For farmers and agricultural businesses, access to modern equipment can play an important role in improving productivity, expanding operations and strengthening business capacity. Through the new partnership, eligible customers purchasing agricultural equipment from CMG Prime Machinery can apply for financial leasing from Tonle Finance, subject to applicable assessment and approval requirements. This provides customers with an alternative financing solution to support their equipment investment while managing their cash flow through structured repayments.
The cooperation also represents a further step in Tonle Finance’s strategy to expand financing for productive assets across Cambodia. With nearly two decades of experience in asset financing, Tonle Finance provides financial leasing solutions for vehicles, agricultural equipment, heavy equipment and other equipment such as forklifts, supporting individuals, entrepreneurs and businesses in acquiring assets that contribute to income generation and productivity.
Speaking at the MOU signing ceremony, Mrs. Prak Chhay Kalyan, Chief Commercial Officer of Tonle Finance, expressed her appreciation to RMA Cambodia and CMG Prime Machinery for their trust and support in establishing the partnership.
She stated: “Today’s MOU signing represents more than the establishment of an agreement. It marks the beginning of a long-term business partnership that we believe will benefit all parties and, most importantly, provide John Deere’s customers with easier and more efficient financial leasing solutions for agricultural equipment.”
Mrs. Kalyan further emphasized Tonle Finance’s commitment to working closely with CMG Prime Machinery and RMA Cambodia to ensure that financing services are delivered to customers efficiently, promptly, and flexibly, in accordance with the institution’s policies and service standards. While building a partnership focused on sustainable and shared growth.
Echoing the importance of the cooperation, Mr. Dy Chanleapmeng, Owner of CMG Prime Machinery, highlighted the value of bringing together the knowledge, experience and resources of the three companies. He expressed confidence that the MOU would establish a strong foundation for practical cooperation, create new opportunities for customers and strengthen the relationship between Tonle Finance, CMG Prime Machinery and RMA Cambodia.
Mr. Mom Sovannara, General Manager of RMA Cambodia’s Agriculture Equipment Division, also congratulated the commencement of the partnership between Tonle Finance and CMG Prime Machinery, and pledged his full support in promoting and advancing this collaboration to ensure its long-term and sustainable success.
Building on this shared commitment, the three companies will work together to implement the Agriculture Equipment Lease Financing Service Program and strengthen the connection between agricultural equipment and financing. The cooperation is expected to create greater opportunities for customers to invest in the equipment required to improve their operations, while contributing to the continued development of Cambodia’s agricultural sector.
For more information about Tonle Finance Plc., please visit: https://tonlefinance.com.kh/en/


