រាជធានីភ្នំពេញ៖
ក្រុមហ៊ុន RMA Cambodia ផ្នែកគ្រឿងចក្រធុនធ្ងន់ JCB Cambodia ពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទផ្នែកលក់សម្រាប់តំណាងចែកចាយ JCB ប្រចាំតំបន់អាស៊ី ឆ្នាំ២០២៦» ដែលមានជាង ១៣ប្រទេសទូទាំងអាស៊ី បូករួមទាំងចក្រភពអង់គ្លេសផងដែរបានចូលរួមក្នុងប្រទេសកម្ពុជា (JCB SALES ASIA DEALER CONFERENCE 2026) ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក មុំ សុវណ្ណារ៉ា នាយកគ្រប់គ្រងផ្នែកគ្រឿងចក្រធុនធ្ងន់ JCB និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ក្រុមហ៊ុន RMA Cambodia។

JCB ដែលជាក្រុមហ៊ុនផលិតគ្រឿងចក្រធុនធ្ងន់របស់ចក្រភពអង់គ្លេស បានជ្រើសរើសយកប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់
«សន្និសីទផ្នែកលក់សម្រាប់តំណាងចែកចាយ JCB ប្រចាំតំបន់អាស៊ី ឆ្នាំ២០២៦» (JCB SALES ASIA DEALER CONFERENCE 2026) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៦ ដែលធ្វើឡើងស្ថិតនៅអាគារតាំងបង្ហាញគ្រឿងចក្រធុនធ្ងន់ JCB Cambodia ដែលមានទីតាំងនៅតាមបណ្ដោយផ្លវជាតិលេខ៦ កែងផ្លូវវិមានឈ្នះៗ ក្រោមការសហការរៀបចំជាមួយដៃគូចែកចាយ RMA Cambodia។ ដោយមានការចូលរួមពីគណ:គ្រប់គ្រោងជាន់ខ្ពស់របស់ RMA Cambodia ព្រមទាំងដៃគូចែកចាយជាង ១៣ប្រទេសទូទាំងអាស៊ី បូករួមទាំងចក្រភពអង់គ្លេសផងដែរ។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍នេះបានដើរតួជាវេទិកាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់លើស្ទួយសេដ្ឋកិច្ចជាតិ និងមុខមាត់របស់កម្ពុជាក្នុងការលើកកម្ពស់សមត្ថភាពពាណិជ្ជកម្ម ការស្វែងយល់ពីឱកាសទីផ្សារនូវក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការបង្ហាញអំពីភាពច្នៃប្រឌិតថ្មីៗនៃគ្រឿងចក្រ JCB។

បន្ទាប់ពីការទទួលស្វាគមន៍ប្រតិភូ និងថ្នាក់ដឹកនាំសម្រាប់ សន្និសីទផ្នែកលក់សម្រាប់តំណាងចែកចាយ JCB ប្រចាំតំបន់អាស៊ី ឆ្នាំ២០២៦ រួចរាល់កិច្ចប្រជុំយ៉ាងស្វិតស្វាញក៏ចាប់ផ្ដើមឡើយ។ ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសនីមួយៗ បានចែករំលែកនូវបច្ចុប្បន្នភាពអាជីវកម្មសកល និងរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះទៅទៀតកម្ពុជាក៏ទទួលបាននូវការ លើកកម្ពស់កិត្តិយស និងកិត្យានុភាពក្នុងតំបន់ ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះបង្ហាញថា RMA Cambodia គឺជាដៃគូដ៏រឹងមាំ និងមានសមត្ថភាពខ្ពស់បំផុតមួយនៅក្នុងបណ្តាញចែកចាយសកលរបស់ JCB ក៏ដូចជាបង្ហាញឱ្យដៃគូអន្តរជាតិបានឃើញយ៉ាងច្បាស់ពីសក្តានុពល និងបច្ចេកវិទ្យារបស់ក្រុមហ៊ុនផងដែរ។ បន្ថែមពីនេះសម្រាប់ សន្និសីទផ្នែកលក់សម្រាប់តំណាងចែកចាយ JCB ប្រចាំតំបន់អាស៊ី ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានជួយជំរុញវិស័យទេសចរណ៍ និងធុរកិច្ច គាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម តាមរយ:ការនាំចូលនូវបច្ចេកវិទ្យា និងគ្រឿងចក្រទំនើបៗជួយជំរុញដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងការធ្វើទំនើបកម្មវិស័យកសិកម្មក្នុងប្រទេស។

គួរបញ្ជាក់ផងដែរថាតាមរយ:កិច្ចប្រជុំនេះ RMA Cambodia មិនត្រឹមតែលើកស្ទួយវិស័យសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេថែមទាំងជួយលើកកម្ពស់កិត្តិយស និងកិត្យានុភាពរបស់កម្ពុជាទៅបរទេសតាមរយ:តាមការនាំគណ:គ្រប់គ្រោងជាន់ខ្ពស់ទាំង ១០ប្រទេសទូទាំងអាស៊ី ទៅទស្សនានូវប្រាសាទអង្គវត្តដែលស្ថិតនូវខេត្តសៀមរាបដែលជាមរតកវប្បធម៌ និងអរិយធម៌ដ៏ផូផង់ និងជាសម្បត្តិបេតិកភណ្ឌតែមួយគត់ក្នុងពិភពលោកដែលដូនតាខ្មែរបានបន្សល់ទុក។ គួបញ្ជាក់ផងដែរថា JCB ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលរបស់ចក្រភពអង់គ្លេសដែលត្រូវបាននាំចូលផ្ដាច់មុខដល់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលរួមមានផលិតផលជាច្រើនដូចជាអេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ ដែលបម្រើឲ្យវិស័យដែលជាសសរស្ដម្ភសេដ្ឋកិច្ចជាច្រើននៅប្រទេសកម្ពុជាដូចជា សំណង់អាគារទាបខ្ពស់ ផ្លូវថ្នល់ ស្ពាន សាលារៀន ប្រព័ន្ធធារាសាស្រ្ដ វិស័យអចលនទ្រព្យ វិស័យកសិកម្ម ចំការដំណាំ កន្លែងជីកថ្ម ឬរ៉ែផ្សេងៗ។ល។


