Today Internet

វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា

វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា។
ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៦ បានសម្របសម្រួល និងដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹង ព្រំដី ប្រឡាយ និងផ្លូវ រវាងម្ចាស់ដីពាក់ព័ន្ធ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមជាមួយលោកអភិបាលរងខណ្ឌដង្កោ ចៅសង្កាត់ពងទឹក និងក្រុមការងារពាក់ព័ន្ធ។​ ការដោះស្រាយបានធ្វើឡើងដោយឈរលើកិច្ចសន្ទនា ការយោគយល់ និងកិច្ចសហការគ្នារបស់ភាគីពាក់ព័ន្ធ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពបញ្ចប់វិវាទដោយសន្តិវិធី និងព្រមបើកផ្លូ​វសាធារណៈសម្រាប់ការប្រើប្រាស់រួម ដោយប្រកបដោយភាពរីករាយ និងការពេញចិត្ត៕

អត្ថបទដែលជាប់ទាក់ទង